គោលនយោបាយAML & KYC

គោលការណ៍ប្រឆាំងនឹងការលាងលុយ និងគោលការណ៍ស្គាល់អតិថិជន

វាគឺជាគោលនយោបាយរបស់ក្រុមហ៊ុន Broker Jet Co. , Ltd. និងសាខារបស់ខ្លួន (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”) ក្នុងការហាមឃាត់និងការទប់ស្កាត់យ៉ាងសកម្មនូវការលាងលុយកខ្វក់ និងសកម្មភាពទាំងឡាយណាដែលសម្របសម្រួលដល់ការលាងលុយ ឬការផ្តល់មូលនិធិដល់សកម្មភាពភេរវកម្ម ឬឧក្រិដ្ឋកម្ម។ ក្រុមហ៊ុន តម្រូវឱ្យបុគ្គលិក និយោជិត និងសាខារបស់ខ្លួនគោរពតាមបទដ្ឋានទាំងនេះក្នុងការការពារការប្រើផលិតផល និងសេវាកម្មរបស់ខ្លួនសម្រាប់គោលបំណងលាងលុយ។

សម្រាប់គោលបំណងនៃគោលនយោបាយនេះ ការលាងលុយ ត្រូវបានកំណត់ជាទូទៅថាជាការចូលរួមក្នុងសកម្មភាពដែលបានធ្វើឡើងដើម្បីលាក់បាំង ឬក្លែងបន្លំប្រភពពិតនៃប្រាក់ចំណេញដែលទទួលបានដោយអំពើឧក្រិដ្ឋកម្ម ដូចនេះ ធ្វើឱ្យប្រាក់ចំណេញដែលទទួលបានដោយខុសច្បាប់ ហាក់ដូចជាទទួលបានមកពីប្រភពស្របច្បាប់ ឬបង្កើតបានជាទ្រព្យសម្បត្តិស្របច្បាប់។

ជាទូទៅការលាងលុយកខ្វក់កើតឡើងក្នុងបីដំណាក់កាល។ ដំណាក់កាលដំបូង សាច់ប្រាក់ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅដំណាក់កាល “ដាក់សាច់ប្រាក់វិនិយោគ” ដែលសាច់ប្រាក់ដែលបានមកពីសកម្មភាពឧក្រិដ្ឋកម្ម ត្រូវបានបម្លែងទៅជាឧបករណ៍រូបិយវត្ថុ ដូចជាមូលប្បទានប័ត្រ ឬសែក ឬការតម្កល់ប្រាក់នៅក្នុងគណនីនៅគ្រឹះស្ថានហិរញ្ញវត្ថុ។ នៅដំណាក់កាល “ចម្រោះ” មូលនិធិត្រូវបានផ្ទេរ ឬផ្លាស់ប្តូរទៅគណនីផ្សេងទៀត ឬស្ថាប័នហិរញ្ញវត្ថុដទៃទៀត ដើម្បីធ្វើការបែងចែកបន្ថែមទៀតទៅលើសាច់ប្រាក់នោះពីប្រភពដើមនៃឧក្រិដ្ឋកម្ម។ នៅដំណាក់កាល “សមាហរណកម្ម” មូលនិធិត្រូវបានបញ្ចូលឡើងវិញទៅក្នុងសេដ្ឋកិច្ច និងត្រូវបានប្រើប្រាស់ ដើម្បីទិញទ្រព្យសម្បត្តិស្របច្បាប់ ឬផ្តល់មូលនិធិដល់សកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ ឬពាណិជ្ជកម្មស្របច្បាប់។ ហិរញ្ញប្បទានភេរវកម្ម អាចមិនជាប់ពាក់ព័ន្ធទៅនឹងដំណើរការនៃការប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មទេ ប៉ុន្តែជាការប៉ុនប៉ងលាក់បាំងប្រភពដើម ឬគោលបំណងពិតប្រាកដនៃការប្រើប្រាស់មូលនិធិ ដែលក្រោយមកនឹងត្រូវប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋកម្ម។

និយោជិតម្នាក់ៗរបស់ក្រុមហ៊ុន ដែលមានភារកិច្ចពាក់ព័ន្ធនឹងការផ្តល់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ហើយដែលទាក់ទងជាមួយអតិថិជនរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល ត្រូវបានរំពឹងថានឹងមានការយល់ដឹងពីតម្រូវការនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដែលប៉ះពាល់ដល់ទំនួលខុសត្រូវរបស់ខ្លួនក្នុងការបំពេញការងារ។ វាគឺជាកាតព្វកិច្ចរបស់បុគ្គលិកម្នាក់ៗក្នុងការបំពេញទំនួលខុសត្រូវទាំងនេះគ្រប់ពេលវេលានៅក្នុងរបៀបរបប ដែលស្របទៅតាមការតម្រូវនៃច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ។

ច្បាប់ និងបទប្បញ្ញត្តិរួមមានទាំង ប៉ុន្តែមិនកំណត់តែចំពោះ “ច្បាប់ស្ដីពីវិធានត្រួតពិនិត្យអតិថិជនសម្រាប់ធនាគារ” (២០០១) និង “ការណែនាំទូទៅសម្រាប់ការបើកគណនី និងការកំណត់អត្តសញ្ញាណអតិថិជន” (២០០៣) នៃគណៈកម្មាធិការបាស៊ែលត្រួតពិនិត្យធនាគារ, អនុសាសចំនួន សែសិប + ប្រាំបួន ចំណុចសម្រាប់ការលាងលុយកខ្វក់ នៃក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF), ច្បាប់Patriot Act របស់សហរដ្ឋអាមេរិក (២០០១), ច្បាប់ស្ដីពីការទប់ស្កាត់ និងការបង្ក្រាបសកម្មភាពលាងលុយ (ឆ្នាំ ១៩៩៦)។

ដើម្បីធានាថាគោលនយោបាយទូទៅនេះ ត្រូវបានអនុវត្ត គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន បានបង្កើត និងថែរក្សាកម្មវិធីកំពុងបន្តមួយ ក្នុងគោលបំណងដើម្បីធានាការអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ និងការទប់ស្កាត់ការលាងលុយកខ្វក់។ កម្មវិធីនេះ ស្វែងរកការសម្របសម្រួលនូវតម្រូវការជាក់លាក់នៃបទប្បញ្ញត្តិ នៅក្នុងក្រុមក្នុងក្របខ័ណ្ឌរួមមួយ ដើម្បីគ្រប់គ្រងហានិភ័យនៃការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្មនៅគ្រប់អង្គភាពអាជីវកម្ម និងនីតិបុគ្គលពាណិជ្ជកម្មទាំងអស់។

សាខានីមួយៗរបស់ក្រុមហ៊ុន ត្រូវបានតម្រូវឱ្យអនុលោមតាមគោលការណ៍ប្រឆាំងនឹងការលាងលុយ និងគោលការណ៍ស្គាល់អតិថិជន។

រាល់ឯកសារបញ្ជាក់អត្តសញ្ញាណ និងកំណត់ត្រាឯកសារទាំងអស់ ត្រូវបានរក្សាទុកក្នុងរយៈពេលអប្បបរមា ដែលតម្រូវដោយច្បាប់ក្នុងស្រុក។

បុគ្គលិកថ្មីទាំងអស់ ត្រូវទទួលការបណ្តុះបណ្តាលស្ដីពីការប្រឆាំងនឹងការលាងលុយកខ្វក់ ដែលជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលចាំបាច់សម្រាប់បុគ្គលិកថ្មី។ និយោជិតដែលត្រូវអនុវត្តទាំងអស់ត្រូវបានតម្រូវឱ្យបំពេញកម្មវិធីបណ្តុះបណ្តាលស្ដីពីគោលការណ៍ប្រឆាំងនឹងការលាងលុយ និងគោលការណ៍ស្គាល់អតិថិជន ជារៀងរាល់ឆ្នាំផងដែរ។ ការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀត គឺត្រូវបានតម្រូវសម្រាប់បុគ្គលិកទាំងអស់ដែលមានការទទួលខុសត្រូវពាក់ព័ន្ធនឹងគោលការណ៍ប្រឆាំងនឹងការលាងលុយ និងគោលការណ៍ស្គាល់អតិថិជន។